ភ្នំពេញ៖កូនប្រុសបង្កើតមានចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួនក្នុងបុរីសឡា៣នៅចំណុចខាងកើតពេទ្យមូលមិត្តភូមិ
ចោមចៅ៣សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួន បានហេីយ នៅក្រោយសាកលវិទ្យាល័យ( IU )។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាពសារព័ត៌មាន បំណងពលរដ្ឋ (BPN News) មុននេះបន្តិចថា៖ជនសង្ស័យ បម្រុងមកចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕