ខេត្ដស្វាយរៀង៖នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេលបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង៩ យ៉ាងរបស់គោលនយោបាយ”ភូមិ-ឃុំមានសុវត្ថិភាព”ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិទួលសាលា ជាពិសេសបានផ្សព្វផ្សាយនូវចំណុចសំខាន់ៗរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផលប៉ះពាល់នៃគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់ អំពើលួចឆក់ប្លន់គ្រប់ប្រភេទ និងបានអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយត្រូវចេះថែរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីត១៩ ។
កិច្ចប្រជុំនោះដែរធ្វើឡើងក្រោមអធិបតីភាព៖ លោក មុត រ៉ី សមាជិកក្រុមប្រឹក្សាឃុំជ្រុងពពេល លោកអនុសេនីយ៍ឯក ហាស់ រិទ្ធ នាយប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល លោកព្រិន្ទបាលទោ ហេល ឧត្តម មន្ត្រីប៉ុស្តិ៍ ដោយមានការអញ្ជើញចូលរួមពី លោកអនុភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានចំនួន ៣១នាក់ ស្រី ១១នាក់៕