ខេត្ដកំពង់ចាម៖ នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទីព្រឹក លោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចូលរួមកម្មវិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងអាមេដែលប្រើប្រាស់មូនិធិ ឃុំស្ពឺ មានប្រវែងចំនួន៤៩៥ម៉ែត្រ អនុវត្តចំនួន០៣ខ្សែ ស្ថិតនៅភូមិស្ពឺលិច ភូមិស្ពឺកើត និងភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខ្លូត ចិន្តា អភិបាលនៃគណ:អភិបាលស្រុក ដោយមានការនិមន្ដ និងចូលរួមពី: ព្រះវិជិតមេធា អ៊ាន សុឃា ព្រះធម្មធរអនុគណស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក អង្គភាព កងម្លាំងប្រដាប់អាវុធ ការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ និងពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១៦៥នាក់ ស្រី ៨២នាក់។
ក្នុងនោះ លោកអភិបាលនៃគណៈអផិបាលស្រុក បានធ្វើការផ្សព្វផ្សាយ ពីជម្ងឺកូវីដ-១៩ ជម្ងឺគ្រុនឈាម-គ្រុនឈិក និងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំង ផលបះពាល់នៃគ្រឿងញៀន ផងដែរ ៕