ខេត្ដកំពង់ចាម៖ នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទីព្រឹក លោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានអមដំណើរលោក ខ្លូត ចិន្តា អភិបាលនៃគណ:អភិបាលស្រុក និងលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងអាមេ ដែលប្រើប្រាស់មូលនិធិ ឃុំល្វាលើ មានប្រវែងចំនួន២៦២ម៉ែត្រ ស្ថិតនៅភូមិក្រឡែងកើត ភ្ជាប់នឹងភូមិក្រឡែងលិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងនោះលោក អភិបាលនៃគណៈអភិបាលស្រុក បានធ្វើការផ្សព្វផ្សាយពីវិធីការពារពីជម្ងឺកូវីដ-១៩ ដែលពុកម៉ែ មាមីងបងប្អូន ដែលអញ្ជើញទៅតាមបណ្តាលវត្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំង បានផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលបះពាល់នៃគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ ។
ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក, អង្គភាពកងម្លាំងប្រដាប់អាវុធ, ការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ និងពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១២៦នាក់ ស្រី ៧០នាក់ ៕