ក្រុងប៉ោយប៉ែត ៖ ថ្ងៃសៅរ៍ ១កើត ខែកត្តិក ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែតុលាឆ្នាំ២០២០នេះនៅវេលម៉ោង០៧និង១៥នាទីព្រឹកលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ បានដឹកនាំកម្លាំងអន្តរាគមន៍១៥នាក់បូកនិងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន និងប៉ុស្តិ៍អូរជ្រៅសរុប៤៥នាក់អមដំណើរ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផ លស្នងការរងទទួលការងារ ព្រំដែនចុជួយសង្គ្រោះប្រពលរដ្ឋរងគ្រោះ ។
ដោយសារទឹកជំនន់ហូរមកពីប្រទេសថៃ ស្ថិតនៅភូមិប៉ោយប៉ែត និងភូមិក្បាលកោះ ក្រោមការដឹកនាំរបស់ឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាល នៃគណ:អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញមកពិនិត្យ អាគារប៉ុស្តិ៍អូរជ្រៅ និងប៉ុស្តិ៍ក្បាលស្ពានដែលរងការជនលិចលង់ពីទឹកជំនន់ហូរមកពីប្រទេសថៃ ។ ដោយមានការចូលរួមពីកងកម្លាំងគ្រប់ស្ថាប័ណ្ណជុំវិញក្រុងប៉ោយប៉ែត ៕