ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ៥០ នាក់ ។
ដែលមានការអញ្ជើញចូលរួមពីសំណាក់
– លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
– លោក ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ ។
– លោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ ។
– លោក ប្រធានសណ្តាប់ធ្នាប់ខណ្ឌ
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន បានខិតខំប្រឹងប្រែង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋណាលដែលយកចំណីផ្លូវមកធ្វើកន្លែងលក់ដូរប្រកបរបរចិញ្ចឹមជីវិត ដោយបំពាននូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌមានជ័យ ក៍ដូចជា សេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសណ្តាប់ធ្នាប់ យើងតែងតែអប់រំណែនាំដល់ពួកគាត់ ដើម្បីអោយពួកគាត់រកកន្លែងណាដែលសមស្របទៅតាមការកំណត់របស់រដ្ឋបាលខណ្ឌមានជ័យ ។
ទន្ទឹមនឹងនេះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញពីការនើយហត់ របស់ កកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌ ក្នុងការងារលាងសំអាតផ្លូវ ៦០ម៉ែត្រ ជារៀងរាល់ថ្ងៃ និងថែងទាំងសហការជាមួយកងកម្លាំង ប្រដាប់អាវុធទាំងពីរប្រភេទ ដើម្បីចុះប្រតិបត្តិការនូវបទល្មើសផ្សេងៗ និងការពារក្បួន ថ្នាក់ដឹកនាំដែលបានឆ្លងកាត់ ភូមិសាស្ត្រខណ្ឌមានជ័យ ។
ក្នុងការជួបសំណេះស់ំណាលនេះដែរ ក៍មានការឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗ ទទួលបាន អង្ករ ១០គីឡូក្រក្រក្រាម រួមទាំង ឃីត មួយកញ្ចប់ផងដែរ ។