ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តឹក ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ដែលមានការអញ្ជើញចូលរួម
១. លោក លោកស្រី អភិបាលរងខណ្ឌមានជ័យ ។
២. លោក អធិការនគរបាលខណ្ឌមានជ័យ ។
៣. លោក មេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ។
៤. លោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌមានជ័យ ។
៥. លោក លោកស្រី ប្រធានការិយាល័យចំណុះទាំង១១ ។
៦. លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
៧. លោកនាយនគរបាលប៉ុស្តិ៍ទាំង៧ ។
៨. លោកប្រធានផ្សារទាំង៣ ។
៩. លោលតំណាងភូមិភាគពិសេសប្រចាំខណ្ឌមានជ័យ ។
១០. លោក ប្រធាន អនុប្រធាន សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ។
១១. លោក ប្រធានមណ្ឌលសុខភាពទាំង២ ។
ដែលមានរបៀបវារៈដូចជា ៖
១. ការងារសន្តិសុខ
២. បញ្ហាទឹកលិច(ជំនន់ទឹកភ្លៀង)
៣. បញ្ហាសំរាម
៤. ការងារសំណង់
៥. ការងារទប់ស្កាត់ ជំងឺកូវីដ-១៩
៦. បញ្ហាផ្សេងៗ