ខេត្តស្វាយរៀង ៖ ឯកឧត្តម ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បានចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងបានអោយគ្រឿងចក្រកាយផ្លូវបង្ហូរទឹកកន្លែងស្ទះលូ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ក៏បានជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ចេក ដើម្បីពិនិត្យទៅលើបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការស្រង់ទិន្នន័យបញ្ជីចុះឈ្មោះបោះឆ្នោត ដែលទើបនឹងបានបញ្ចប់ ។
ឯកឧត្តមប្រធាន មានប្រសាសន៍ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕