ភ្នំពេញ៖លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថាទីតាំងទី១.នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយជនសង្ស័យ ០៤នាក់រួមមាន ៖ ១-ឈ្មោះ ផល សុខគា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣២ ផ្លូវ២៣២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ២-ឈ្មោះ អាម វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ៣-ឈ្មោះ ងៀន វិបុល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ៤-ឈ្មោះ លូ ភាភក្តី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣០ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។
ចំណែកឯទីតាំងទី២.នៅថ្ងៃទី២៦ខែតុលាឆ្នាំដដែល២០២០ វេលាម៉ោង១៨ និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ៣០ម៉ែត្រ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយជនសង្ស័យម្នាក់មាន ឈ្មោះ តូ មុន្នីរ័ក្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែមជ័យ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕