ខេត្ដស្វាយរៀង៖នារសៀលថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៥៨ ស្ដីពីការពង្រឹងការងារ មុនបញ្ចប់អាណត្តិ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង ត្រួតពិនិត្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ពង្រឹងសមត្ថភាពបន្ថែមលើការងារទម្រង់ពាក្យបណ្ដឹងជំទាស់ បណ្ដឹងតវ៉ា នៅពេលបិទបញ្ជីឈ្មោះដំបូង ការរៀបចំផែនការសាងសង់អគារសាលប្រជុំថ្មីគណបក្សឃុំ ពិនិត្យស្ថានភាព ផ្លូវថ្នល់ ផលប៉ះពាល់ដំណាំ របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តឃុំថ្នាធ្នង់ នៅសាលប្រជុំគណបក្សឃុំថ្នាធ្នង់។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដម លោក ជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក គឹម ញ៉ាញ់ ប្រធានគណៈកម្មាធិការគណបក្សឃុំ លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សឃុំ លោកប្រធានទីស្នាក់ការគណបក្សឃុំ សាខាបក្សឃុំ ភូមិទាំង៧ សរុបអ្នកចូលរួមចំនួន ២០នាក់ ស្រី ១នាក់។
ក្នុងនោះឯកឧត្ដមប្រធានបានប្រគល់កំព្យួទ័រ ចំនួន១គ្រឿង ម៉ាស៊ីនព្រីន ចំនួន ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ ជូនដល់គណៈកម្មាធិការគណបក្សឃុំដើម្បីប្រើប្រាស់ការងារតាមការចាំបាច់ ក្នុងការធ្វើការងារប្រចាំថ្ងៃ។
លើសពីនេះឯកឧត្ដម តូច ប៉ូលីវ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងឯកឧត្ដម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រើនរំលឹកឲ្យគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
នារសៀលដដែរនោះក្រុមការងារតំណាងឯកឧត្ដមប្រធានបាននាំយកអំពូលសូឡាចំនួន ២គ្រឿងដែលជាអំណោយរបស់លោក ពៅ សុធារិន សមាជិកក្រុមការងារចុះមូលដ្ឋានឃុំ មកតំឡើងនៅទីស្នាក់គណបក្សឃុំដើម្បីបំភ្លឺទីធ្លាគណបក្សនាពេលរាត្រី៕