ខេត្ដស្វាយរៀង៖កាលពីថ្ងៃច័ន្ទ ០៩រោច ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូងនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះរដ្ឋបាលឃំុព្រៃធំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើដំណើរតាមផ្លូវលើខ្នងប្រឡាយកាត់វាល ចន្លោះភូមិគគ្រួស និងភូមិព្រៃធំ ស្រុកកំពង់រោទិ៍ ដែលជាគម្រោងមូលនិធិឃំុព្រៃធំ អំឡុងឆ្នាំ២០១២ កន្លងទៅដោយសារមួយរយះនេះមានភ្លៀងធ្លាក់រាល់ថ្ងៃធ្វើឲ្យផ្លូវលើខ្នងប្រឡាយនេះត្រូវទឹកហូរច្រោះផ្តាច់ផ្លូវ
។
ហើយផ្លូវលើខ្នងប្រឡាយនេះមានប្រជាពលរដ្ឋរស់នៅអមសងខាងភ្លឺប្រឡាយនេះមានចំនួន១២ខ្នងផ្ទះ នឹង១៥គ្រួសារ គិតទាំងគ្រួសារចំណាស្រុកផងដែរ ហើយផ្ល្លូវនេះសង្កេតឃើញថាការធ្វើចរាចរណ៍ គឺប្រជពលរដ្ឋនាំសត្វគោ ក្របី និងត្រាទ័រ គោយន្ត ឡាន ដឹកកសិករ និងទំនិញឆ្លងកាត់។
ហេតុនេះហើយលោក កែវ រ៉ែន ជាមេឃំុព្រៃធំ បានដឹកដីមកថែទាំលើផ្លូវដែលទឹកហូរច្រោះនេះ ។
នេះគឺសម្មភាពរបស់ក្រុមការងាររដ្ឋបាលឃុំព្រៃធំ គ្រប់លំដាប់ថ្នាក់កំពុងតែធ្វើការយ៉ាងមមាញ៉ឹកក្នុងការជួសជុលផ្លូវនេះឲ្យឆាប់រួចរាល់ងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅរកស៉ី ប្រកបមុខរបធ្វើអាវជីវកម្មផ្សេងៗ ពីព្រោះផ្លូវគឺជាសសៃឈាមសេដកិ្ចច្ចយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។
ដោយសារបច្ចុប្បន្នរដ្ឋបាលឃុំកំពុងជួសជុលផ្លូវលើខ្នងកាត់វាល ចន្លោះភូមិគគ្រួស និងភូមិព្រៃធំ ស្រុកកំពង់រោទិ៍ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ធើ្វដំណើលើផ្លូវខ្នងប្រទ្បាយនេះសូមមានការប្រុងយត្ន័ នឹងមានយោគយលដល់អជ្ញាធរភូមិ ឃំុផង៕