ខេត្តកំពង់ធំ៖ ការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ សហការ ជាមួយកងរាជអាវុធហត្ថ ស្រុកកំពង់ស្វាយ បង្រ្កាបរថយន្តដឹកមាន់ អត់ច្បាប់មួយគ្រឿង ឡើងកំពុងតែចរាចរ លើកំណាត់ផ្លូវជាតិលេខ៦ ចេញពីខេត្តសៀមរាប ស្ពោះទៅខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ច ឃាត់រថយន្ត កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ ២០២០។
តាមការឲ្យដឹង ពីតៃកុងឡាន ឈ្មោះអាត សុជាតិ បានឲ្យដឹងថាបានដឹកមាន់ ចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តត្បូងឃ្មុំ មាន់មានចំនួន៦៥០ ក្បាល ដែលមានម្ចាស់ឈ្មោះសឿន ភេទប្រុស បានឲ្យលោកដឹកជញ្ជូនមាន់ ចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តត្បូងឃ្មុំ ហើយតែដឹកជញ្ជូននេះ បានធ្វើឡើងជារៀងរាល់ថ្ងៃ ក៏បានបង់ជូនសមត្ថកិច្ចតាមផ្លូវ ក្នុងខេត្តកំពង់ធំ ទៅអស់ហើយ មិនត្រូវបានចាប់នោះទេ។
យោងតាមប្រភពព័ត៌មាន បានទម្លាយថាមាន់ថៃ អ្នកដឹកជញ្ជូនមាន់ នេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ បានធ្វើសកម្មភាព ដឹកជញ្ជូនជារៀងរាល់ថ្ងៃ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះ ទៅទម្លាក់នៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ការដឹកម្ដង គឺគេចមិនផុត ពីការត្រួតពិនិត្យ របស់ប៉ូលិស សេដ្ឋកិច្ចខេត្តកំពង់ធំ នោះឡើយ តែមាន់ផ្ទុកដោយជំងឺ និងមេរោគឆ្លង ត្រូវបានត្រូវរ៉ូវគ្នាហើយ ប្រលេងយ៉ាងស្ងៀមស្ងាត់ ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋឡើយ.។
លោកតាន់ ម៉េងឆាង ប្រធាន ការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានពិនិត្យ មាន់ នៅក្នុងឡាន ដែលមានចំនួន ៦៥០ ក្បាល គឺប្រភពលេងមាន់ ដឹកចេញពីប្រទេសថៃ យកមកស្តុប នៅខេត្តសៀមរាប ហៅដឹកបន្ត ទៅខេត្តត្បូងឃ្មុំ គឺគ្មានលិខិតអនុញ្ញាត មានបញ្ជាក់ពីសុខភាពសត្វ ដែលមានការសង្ស័យថាមាន់ទាំងនេះទុកនូវជំងឺផ្ដាសសាយបក្សី ដែលបណ្ដាលឲ្យមាន់ងាប់ជាច្រើនក្បាល។
លោក តាន់ម៉េងឆាង បានបញ្ជាក់ថា លោកបាន ហើយជំនាញ យកសំណាក មាន់ ផ្ញើទៅក្រសួងដើម្បីពិនិត្យ លុះត្រាតែខាងក្រសួងបញ្ជាក់ពីសុខភាពមាន់ ទើបសម្រេចថានឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ចំពោះមាន់ដែលដឹកឆ្លងកាត់ ត្រូវមានលិខិត បញ្ជាក់ពីសុខភាពសត្វ និងមានលិខិតច្បាប់ត្រឹមត្រូវ ដើម្បីការពារទប់ស្កាត់ជំងឺឆ្លង៕