ភ្នំពេញ ៖ នៅវេលាម៉ោង ១៩:៣០ នាទីយប់នេះ ថ្ងៃអាទិត្យ ១៥រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ត្រង់ចំណុច មុខរោងចក្រអគ្គីសនី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
👉សមាសភាពចូលរួមសរុប ៤៨នាក់ រួមមាន :
– កម្លាំងអធិការខណ្ឌចំនួន ២៥នាក់
-កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ០៨នាក់ ។
– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១៥ នាក់ ។
👉ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៦៨ គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៤៨ គ្រឿង ។
-រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ ចំនួន ២គ្រឿង ។
-ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ២ដើម ខ្លី បានប្រគល់ជូនម្ចាស់ដើមរក្សាទុក ។
១. ម៉ាក Walther លេខ1688 មាន 6គ្រាប់ ម្ចាស់ឈ្មោះ ជា កូឡា អង្គភាពបញ្ជាការរដ្ឋាន អង្គរក្ស ។
២. ម៉ាក Glock 19 មាន ១៣គ្រាប់ ម្ចាស់ ឈ្មោះ សាន្ត សុខបាន អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
– សារធាតុញៀនឆ្លងកាត់ គ្មាន ។
👉ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២២:០០ នាថ្ងៃខែឆ្នាំដដែល ។