ខេត្ដស្វាយរៀង៖នៅថ្ងៃចន្ទ ១ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០លោកមេឃុំសង្កែ បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង។
បើតាមមន្រ្តីឃុំបានឲ្យដឹងថា ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំថ្ងៃនេះ គឺចំពោះសពលោកស្រីឈ្មោះអៀង អិត ដែលជាប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងរុនឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង ដែលបានទទួលមរណៈភាព ដោយជំងឺសើស្បែក ក្នុងជន្មាយុ៥០ឆ្នាំ ។
ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះលោកមេឃុំសង្កែ បាននាំយកថវិកា,អង្ករ,មី ដើម្បីយកដោះស្រាយ ក្នុងពិធីបុណ្យនេះផងដែរ៕