ខេត្តកោះកុង៖នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ១០និង២៥នាទី ព្រឹក ដោយអនុវត្តតាមអនុ សាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាល ស្រុក ស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ ប៉ុស្ត៍រដ្ឋបាលស្រែអំបិល និងកំលាំអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុងលេខ:៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១.១២.១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាតំបូងខេត្តកោះកុង ។
បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ ផន ចិត្រា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចរង្វង់មូលស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ជនសង្ស័យចាប់ខ្លួនបាននៅចំនុចក្នុងផ្ទះ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ដកោះកុង។
ក្រោយពេលឆែកឆេរ កំលាំងយើងបានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ១កញ្ចប់តូច ជញ្ជើងថ្លឹងថ្នាំពណ៍ខ្មៅចំនួន១គ្រឿង អាវុធAK ៤៧ ចាស់ ១ដើម គ្រាប់១៦គ្រាប់ ក្នុងនោះគ្រាប់អឹមសីចំនួន ២គ្រាប់ និងអាវុធកែឆ្នៃ ចំនួន២ដើមថែមទៀត។
ចំពោះអាវុធ ៣ ដើមខាងលើកំលាំងជំនាញប្រឆាំងគ្រឿងញៀន បានប្រគល់អោយ ទៅផ្នែកព្រហ្មទណ្ឌដើម្បីកសាងសំណុំរឿងបន្ថែម ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកោះកុងដើម្បីចាត់ការបន្ត៕