ខេត្តកណ្តាល៖សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់វាយបំផ្លិចបំផ្លាញរូបសំណាក់ដែលធ្វើឲ្យខូចខាតដោយចេតនា នូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា។
ហេតុការណ៍នេះកើតឡេីងនៅថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស ២០២០ វេលាម៉ោង៩និង០០នាទីព្រឹកនៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់មានឈ្មោះ៖
១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។
២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។
សម្ភារៈចាប់យកមាន៖រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ2AV.9545-សោរថយន្ត០១ កូនសោរ ០២-ទូរសព្ទ័០១គ្រឿងម៉ាក iPhone ។
វត្ថុតាងរងការខូចខាតរួមមាន ៖
១-រូបសំណាក់ព្រះនាងគ្រប់លក្ខ័ ០១
២-រូបសំណាក់ព្រះនាងពៅ ០១
៣-រូបសំណាក់កុមារពេជ្រ ០១
៤-រូបសំណាក់ព្រះអង្គចេក ០១
៥-ព្រះក្លស្ស ០៣
៦- ផើងផ្កា ០១
៧- ពាង ០២
៨- បង្គោលសូឡា ០១
៩- គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន។
១០- រូបសំណាក់ព្រះនាងទេពប្រណម្យ០៤
១១- រូបសំណាកក្បាលនាគ ០២
១២- អាស្រមអ្នកតា ០១
១៣- របាដែកទ្វាព្រះវិហារ ០២ ។
សមត្ថកិច្ចបានបន្ដថា ករណីរកើតហេតុខាងលើមុនពេលកេីតហេតុ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជនសង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV.9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២)បំបាក់ចោលបន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖
.រូបសំណាកស្រីគ្រប់លក្ខ័ (០១)
.រូបសំណាកព្រះនាងពៅ (០១)
.រូបសំណាកកុមារពេជ្រ (០១)
.រូបសំណាកព្រះអង្គចេក (០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕