ខេត្តកំពង់ចាម៖ មានករណីបង្កការភ្ញាក់ផ្អើលមួយ នៅថ្ងៃទី១៨ វិច្ឆិកា ២០២០ វេលាម៉ោងវេលាម៉ោង១៨ និង៣០នាទី នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីឃាតកម្ម កើតឡើងលើជនរងគ្រោះ ឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ (ត្រូវជាក្មួយចិញ្ចឹម) មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រ៊ីន បូនិន ហៅ ប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតជាបានធ្វើសកម្មភាព យកកាំបិត អារ ក ជនរងគ្រោះរហូតដល់ស្លាប់ ។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១ និង៣០នាទី សមត្ថកិច្ច បានរកឃើញជនសង្ស័យខាងលើ គ្រាន់តែឃើញសមត្ថកិច្ច ភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវង៉ុក ដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារបណ្តាលឲ្យត្រូវកម្លាំងប្រជាការពារយើងម្នាក់ឈ្មោះ ស្រ៊ីន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ១កាំបិត ចំខ្នង ភ្លាមនោះសមត្ថកិច្ច ក៏ចាប់ឃាត់បានជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី៕