ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែ វិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រមាណ៧និង០០នាទី គ្រោះអគ្គិភ័យមួយបានកេីតឡេីងក្នុងលំនៅដ្ឋានប្រជាពលរដ្ឋស្ថិតនៅក្រុមទី០១ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលមានម្ចាស់លំនៅដ្ឋានឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ ។
តាមបទបញ្ជាភ្លាមៗរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ស៊ីន ឃន ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យបានដឹកនាំបំពេញបេសកកម្មពន្លត់អគ្គិភ័យនេះដោយមានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាន របស់អធិការដ្ឋាននគរបាលស្រុកសង្កែនិងរថយន្តរបស់ក្រុមហ៊ុនឯកជនផង រហូតមកដល់ម៉ោង៨និង៣០នាទីមុននេះ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង។
ជុំវិញគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅដ្ឋានទំហ៊ំបណ្តោយ១៥ម៉ែត្រនិងទទឹង០៨ម៉ែត្ររួមទាំងទ្រព្យសម្បត្តិផងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ។
ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា គ្រោះអគ្គិភ័យដែលកេីតឡេីងក្នុងលំនៅដ្ឋានរបស់គាត់គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គីសនី។
មហាជននៅទីកន្លែងកេីតហេតុលេីកយោបល់ថា សំណាងហេីយ បេីគ្រោះអគ្គិភ័យនេះមិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំនាញទេនោះ អគ្គិភ័យនឹងឆ្លងរៀលដាលបន្តទៅលំនៅដ្ឋានក្បែរនោះ ហេីយទីនោះជាទីកន្លែងដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់ហ្កាសនិងស្តុកនៅក្បែរគ្នា។
លោកឧត្តមសេនីយ៍ត្រី ស៊ីន ឃន លោកបានឃេីញទិដ្ឋភាពនេះ ហេីយលោកនិងពិនិត្យ រួចធ្វេីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ អនុវត្តនៅពេលបន្ទាប់៕