ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោបានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ។
លើសពីនេះ លោកក៏បានបន្ថែមពង្រឹងលើការងារសន្ដិសុខ ការងារ បង្ការបង្ក្រាប ស៉ើបអង្កេត រាល់បទល្មើសដែលបានឡើងក្នុងមូលដ្ឋាន ការងារសណ្ដាប់ធ្នាប់ចរាចរណ៍ និងដោះស្រាយនូវបញ្ហាប្រឈមនានា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំងអស់៕