ខេត្តបន្ទាយមានជ័យ៖នាថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០
លោក ស្វាយ ជា អភិបាលរង នៃគណៈអភិបាល ស្រុកម៉ាឡៃ ចុះពិនិត្យ មើលគ្រឿង ចក្រធ្វើ ផ្លូវ ទទឹងទំហំ ២០ម៉ែត្រ បណ្ដោយជាង ៧ គីឡូម៉ែត្រ ជូន ប្រជាពលរដ្ឋនៅចំនុចបឹងជង្រុក និងចំនុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអភិបាលរងស្រុក លោកតែងតែយកចិត្ត ទុកដាក់ដល់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកម៉ាឡៃ គ្រប់ពេលវេលាផងដែរ៕ដោយ៖លោក ចាន់ ពុធ