ខេត្តបន្ទាយមានជ័យ៖ រសៀល ថ្ងៃសុក្រទី២០ខែ វិច្ឆិកា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែរមានជីវភាពខ្វះខាតក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺ(កូវីដ-១៩) ចំនួន ២២៦ គ្រួសារ ដែលមកពីភូមិចំនួន ៤៖
១. ភូមិសាមគ្គីមានជ័យ
២.ភូមិក្បាលស្ពាន ១
៣. ភូមិក្បាលស្ពាន២
៤ .ភូមិបាលិលេយ្យ១
នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ដោយ ក្នុង១គ្រួសារទទួលបាន៖
អង្ករ ១០ គីឡូ
មី ១ កេស
ទឹកត្រី ៦ ដប
ទឹកស៊ីអុីវ ៦ ដប
ទឹកសុទ្ធ ១ យួរ
ថវិកា ២០,០០០រៀល ។
វត្តមានចូលរួមក្នុងកម្មវិធីនេះរួមមាន៖ លោកប្រធានអនុប្រធានការិយាល័យ ក្រុង មន្ត្រីរដ្ឋបាលក្រុង លោក ភោគ លនចៅសង្កាត់លោក វ៉ាជឹមណារ៉េត ចៅសង្កាត់រងទី១លោកសាន់អែល ម៉ាត់ចៅសង្កាត់រងទី២ លោកពុំសុភិនស្មៀនសង្កាត់ប៉ោយប៉ែតលោកអុឹមសុភារៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតកងកម្លាំង សមត្ថកិច្ច អង្គភាពភូមិ លោក លោកស្រី ប្រធាន អនុប្រធានយុវជនក្រុងប៉ោយប៉ែត និងបងប្អូន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា អំណោយសប្បុរសធម៌ ដែលបានចែកជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងថ្ងៃនេះ បានការឧបត្ថម្ភពីសប្បុរសជន ជនជាតិ ឥណ្ឌូនេស៊ី លោក គុណ រតនា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ តឹប យ៉ាឌី ព្រមទាំងក្រុមគ្រួសារ៕
ដោយ៖លោកចាន់ ពុធ