ភ្នំពេញ ៖ គួរឲ្យសង្វេកណាស់ ស្ត្រី២នាក់ម្តាយកូន បានស្លាប់ក្នុងមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុកកិនពីក្រោយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ជនបើកបរថយន្តនិងព្រូ រថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ តៃកុងចុះរត់គេច តែមិនរួច ប៉ូលិសតាមចាប់ជាប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។
ជនរងគ្រោះអ្នកបេីកបរឈ្មោះធន់ស្រីពេជ្រ អាយុ១៧ ឆ្នាំ ម្តាយឈ្មោះម៉ក់វណ្ណា អាយុ៥៨ឆ្នាំមុខរបរលក់ទូរស័ព្ទ។
រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS- 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខតាកែវ3A 1246 ។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបង្កមកពីក្រោយបុកនិងកិនបណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែកជនបង្កនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូននគរបាលចរាចរណ៍ជេីងគោកយកទៅឃុំខ្លួនបណ្ណោះអាសន្នរងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល