ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃចន្ទ ៨កើត ខែ មិគិសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំរដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការរៀបចំ និង កំណត់និមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និងនិមិត្តសញ្ញា សង្កាត់ទាំង៧ក្រោមអធិបតីភាព លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ។
ក្នុងនោះមានការចូលរួមពី ៖
១– លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌ
២– លោក សាម មុយខៀង នាយករងរដ្ឋបាលខណ្ឌ
៣– លោកស្រី ហួត ឃីម នាយិការងរដ្ឋបាល
៤– លោក លោកស្រី ប្រធានការិយាល័យ អង្គភាព ចំណុះទាំង១១
៥– លោក លោកស្រី ចៅសង្កាត់ទាំង៧
៦– លោក លោកស្រី ស្មៀនសង្កាត់ទាំង ៧។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានស្នើអោយរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់រៀបចំ និមិត្តសញ្ញាសំគាល់ផ្ទាល់ខ្លួនដែរសង្កាត់បានកំណត់ និងធ្វើបទបង្ហាញបញ្ជាក់រូបភាព និង ខ្លឹមសាររបស់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីជានិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ ។
បន្ទាប់មក លោក ឌី រត្ន័ខេមរុណ បានបញ្ជាក់ថាចំពោះការជ្រើសរើសនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌសង្កាត់ត្រូវបកស្រាយអោយបានត្រឹមត្រូវ និងច្បាស់លាស់ពីរូបភាពនិងលក្ខណះសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនិមួយៗរួចដាក់ប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ដើម្បីឆ្លងនិងមានកំណត់ហេតុច្បាស់លាស់ដើម្បីផ្ញើមករដ្ឋបាលខណ្ឌសរុបជូនរាជធានីភ្នំពេញ