ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនបាន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ខុត ម៉ាប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ និងទី២-ឈ្មោះ ភា ស៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដេគាល់រោងការ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្នុងនោះសមត្ថកិច្ចចាប់យក៖ (ដកហូតក្រាមសថ្លា០១កូនថង់តូច, ម៉ូតូ០១គ្រឿង ម៉ាកធូដេ និងទូរស័ព្ទដៃ០២គ្រឿង)។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕