ភ្នំពេញ៖មុខសញ្ញាលួចកាច់កញ្ចក់ឡានទំនើបៗក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្ក្រាប បាន ហើយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។
សមត្ថកិច្ច បង្ហើបប្រាប់ថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ (ក៥) នៃនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមុខសញ្ញាកាច់កញ្ចក់រថយន្តសេរីទំនើបយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។
ក្នុងការឃាត់ខ្លួនមុខសញ្ញារូបនេះ សមត្ថកិច្ចក៏រកឃើញកញ្ចក់ឡាន Ford Raptor ស៊េរីឆ្នាំ២០២១ ម៉ូតូស៊ីរូសមួយគ្រឿង និង គ្រឿងញៀនមួយកញ្ចប់ ផងដែរ ។
សមត្ថកិច្ច បន្តថា មុខសញ្ញារូបនេះ បានធ្វើសកម្មភាព ជាច្រើនលើកច្រើនសារមកហើយ ទើបកម្លាំងជំនាញតាមយូរមកហើយដែរ ឈានដល់ការឃាត់ខ្លួន បានតែម្តង ។
ពេលនេះ កម្លាំងនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់មុខសញ្ញាអោយប៉ុស្តិ៍នគបាលរដ្ឋបាលបឹងកក់ទី១ ចាត់ការបន្តតាមនីតិវិធី ៕