ខេត្ដកណ្តាល៖ នារីម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកពុម្ភដែកសរាប់ចាក់គ្រិះដែលរថយន្តដឹកលយចេញក្រៅកំកំពុងបត់ឆ្លងផ្លូវពេញទំហឹង
កាលពីវេលា ម៉ោង១៨និង១០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ត្រង់ចំណុចមុខ សិប្បកម្មធ្វើសរសគ្រឹះ តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦-១៧នៅខាងលិចផ្សារផ្លាហ្សាគៀនស្វាយប្រមាណ៥០ម៉ែត្រ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេក ស៊ូហៃឡា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅម៉ាត២៥០០មុខមន្ទីពេទ្យរុស្សុី ស្នាក់នៅបន្ទប់ជួលជិតស្ពានថ្មនៅខាងមុខមន្ទីពេទ្យរុស្សុី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូនិងជាអ្នកឌុប។ជនរងគ្រោះដែលរបួសមានឈ្មោះ សុឹម ល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការខាងកាស់ខ្សៀរម៉ាតមួយកន្លែង ស្នាក់នៅជិតនារីរងគ្រោះខាងលើ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នកជិះពីក្រោយ។ចំណែកអ្នកបើករថយន្តមិនត្រូបានស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាក FUSO ក្បាលពណ៌សលាយខៀវពាក់ស្លាកលេខព្រះសីហនុ 3A.3903ជាប្រភេទរថយន្តស្ទូចដឹកដែកពុម្ពចាក់សសរគ្រឹះបើកតាមបណ្ដោយផ្លូវជាតិលេខ ១ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃកំពុងតែបត់ក៏ស្រាប់តែមាននារី២នាក់ជិះម៉ូតូម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DE.1515 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចយ៉ាងលឿនក៍បុក ចំដែកពុម្ពចាក់សសរគ្រឹះដែលរថយន្តដឹក លយចេញមកក្រោយប្រវែង ៤ម៉ែត្របណ្ដាលឲ្យបោកក្បាលស្លាប់នារី ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀតរងរបួដបែកមុខបែកមាត់ហើយ។ចំណែក រថយន្តបានបើកចូលក្នុងសិប្បកម្មចាក់ សរសគ្រឹះទុក រថយន្តចោលតៃកុងបានបើកទ្វាររត់បាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់វាស់វែងបានយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅស្រុកកៀនស្វាយរង់ចាំដោះស្រាយគ្នានៅពេលក្រោយុំដោយឡែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕