ខេត្ដបាត់ដំបង ៖ ក្រោយពេលលោកឧត្តមសេនីយ៍ត្រីសាត គឹមសានឡើងកាន់តំណែង ជាស្នងការនគរបាលខេត្តបាត់ដំបង ល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញកើនឡើងជាច្រើនកន្លែងនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចដេកលក់ស្ងាត់មាត់ឈឹង។
យោងតាមភាពជាក់ស្តែងទីតាំងខ្លះបើកលេងទាំងយប់ទាំងថ្ងៃ និងទីតាំងមួយចំនួនទៀតបើកភ្លើងខៀវរងចាំស្វាគមន៍អ្នកញៀនល្បែងតែពេលយប់ បិទទ្វារពីមុខ ចូលតាមច្រកក្រោយ បំរើសេវាកម្មទល់ភ្លឺ។
ចំពោះបញ្ហានេះបើគ្មានការអនុញ្ញាតិពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះគ្រប់ទីតាំងទាំងអស់មិនហ៊ានបើកលេងតាមអំពើចិត្តមិនខ្លាចសមត្ថកិច្ចសូម្បីតែ១សសៃសក់។
លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ត្រូវបានព្រះមហាក្សត្រសម្រេចនឹងបំពាក់ឋានន្តរសក្តិជាឧត្តមសេនីយ៍ទោ នាពេលឆាប់ៗខាងមុខ ដូច្នេះលោកមិនគួរមើលរំលងជម្រកល្បែងស៊ីសងទាំងអស់នេះឡើយ។
ដោយឡែកមតិភាគច្រើនរបស់ពលរដ្ឋបានខ្សឹបខ្សៀវតាមតុកាហ្វេថា៖ល្បែងទាំងអស់នេះជាប្រភពចោរ ជួញដូរគ្រឿងញៀនបន្ទាប់ពីពួកគេលេងចាញ់ ក្រពុលមុខ រកអ្វីមិនបានកើតគំនិតចេញឆក់ លួច ជាហេតុធ្វើអោយមានភាពអសន្តិសុខ កើតឡើងជាបន្តបន្ទាប់នៅក្នងមូលដ្ឋាន៕