ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៩ខែធ្នូឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថ ខេត្ត បានដឹកនាំលោក មេបញ្ជាការរង, លោកនាយរងសេនាធិការដ្ឋាន, លោកប្រធានមន្ទីរ, លោកនាយការិយាល័យហ្វឹកហ្វឺន, លោកនាយលេខាធិការដ្ឋានចំនួន២៣នាក់ អញ្ជើញចូលរួមប្រជុំស្ដាប់ការផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពី វិធានការពង្រឹង ការអនុវត្តន៍ លក្ខ័ន្តិក:ទូទៅ ចំពោះយោធិន , បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្កើតក្រុមការងារ ពង្រឹងគុណភាព
ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នវគ្គវិក្រឹតការ និងធ្វើបច្ចុប្បន្នភាពមួយចំនួនក្នុងកងរាជអាវុធហត្ថផងដែរ។
កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំតូចជាន់ទី៣ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង អាវុធហត្ថលេីផ្ទៃប្រទេស ទទួលការងារអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺន៕
ដោយ៖លោកចាន់ពុធ