ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃពុធ ៩ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានប្រគល់ម៉ាស់ជូនវរៈនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន២៥០០ម៉ាស់ និង
ប្រគល់ជូនការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ចំនួន៥០០ម៉ាស់ ដើម្បីប្រើប្រាស់ក្នុងអង្គភាព ក្នុងការការពារការឆ្លងមេរោគកូវីត១៩(Covid-19)។
សូមបងប្អូនទាំងអស់គ្នារួមគ្នាអនុវត្តវិធានការណ៍ប្រឆាំងមេរោគកូវីត១៩(Covid-19) តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល សូមថែរក្សាសុខភាពរបស់យើងតាមរយៈការពាក់ម៉ាស់ ធ្វើអនាម័យដុសលាងសម្អាតដៃអោយបានជាប់ជាប្រចាំទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកុំឲ្យមេរោគកូវីត១៩(Covid-19) នេះមកបៀតបៀនខ្លួនយើងឲ្យសោះ។ ដោយលោក ចាន់ ពុធ