ខេត្ដស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត មានការចូលរួមពីលោក ប៉ែន សុវណ្ណនី ប្រធាន សសយកវិស័យមន្ទីរសង្គមកិច្ច ខេត្ត និងក្រុមការងារ បាននាំយករទេះរុញមកជូនដល់លោកស្រី កុយ សាម៉ុន និងលោក វ៉ា សំអឿន ដែលកូនរបស់លោកឈ្មោះ រឿន ពន្លឺ ខ្វិន និងមានសតិបញ្ញាមិនសូវល្អ ពីកំណើត ដើម្បីងាយស្រួលលើកដាក់អង្គុយ និងសម្រាកលើរទេះនេះ។
ឆ្លៀតក្នុងពិធីប្រគល់នេះផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់លោក និងលោកស្រី និងបានផ្ដាំផ្ញើដល់លោក និងលោកស្រីសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ជាពិសេសសូមថែរក្សាសុខភាពអោយល្អ អនុវត្តការសម្អាតអនាម័យអោយបានខ្ជាប់ខ្ជូន៕