ខេត្តកំពង់ធំ៖ កុមារីម្នាក់ទៅឃ្វាលគោ លង់ទឹកស្លាប់យ៉ាងអណោចអាធម្ម បង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២០នឹង៣០នាទី ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្រះទឹកស្ថិតនៅខាងភូមិសុជុលឃុំផាន់ញេីម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សពកុមារីរងគ្រោះឈ្មោះ រុំា លក្ខិណា ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែ ជាសិស្សថ្នាក់ទី២ នៅសាលាបឋមសិក្សាសុជុល ភូមិសុជុល ឃុំផាន់ញេីម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់លោក រេុីន រុាំ និងអ្នកស្រី វុន ចរិយា ត្រូជាឪពុកម្ដាយបង្កើតក្មេងរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១៤នឹង៣០នាទីកូនគាត់ និងក្មួយបាននាំគ្នាទៅមេីលគោជាមួយគ្នា លុះដល់ម៉ោងប្រហែល ១៦និង៣០នាទី ទេីបក្មួយស្រីឈ្មោះលាង យូរី បានមកប្រាប់អ្នកស្រុកថា លក្ខិណា លង់ទឹកស្រះហេីយ ពេលនោះបងប្អូនអ្នកស្រុក បានជួយមុជរាវរក ទេីបឃេីញកូនស្រីគាត់បាន ស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញសហ ការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលផាន់ញេីម និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យសាកសព នៅទីកន្លែងកើតហេតុឃើញថានៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមគួរកត់ សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ រុំា លក្ខិណា បានស្លាប់ដោយសាររអិលជេីងធ្លាក់ចូលទឹកស្រះលង់ស្លាប់។
ក្រោយពីសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់បាមប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕