ភ្នំពេញ ៖ យុវជនពីរនាក់ ក្នុងចំនោមម្នាក់ បានស្លាប់គួរឲ្យអាណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុកនិងឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង មុខកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ ២០ឆ្នាំជាង មុខរបរអ្នកដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯអ្នករួមដំណើរវិញ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-15 27 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកនិងខឿនផ្លូវដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញ ចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យ រង់ចាំសាច់ញ្ញាណយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ ចំណែកសពត្រូវបានរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕