ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តចំនួន២គ្រឿងបេីកប៉ះគ្នាបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែជជែកយកត្រូវរៀងខ្លួន ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកGrandis ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ2J.8962បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកvigoពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ1 2-4641 ធ្វេីដំណេីរមកពីក្រោយហេីយបានវ៉ាខាងស្តាំក៏បានប៉ះផ្នែកខាងមុខចំហៀងខាងស្តាំបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែមិនមានមនុស្សរងរបួសនោះទេ ដោយជជែកយកត្រូវរៀងខ្លួន។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្របស្រួលបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕