ខេត្ដស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង ដោយមានចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តៃយ៍ សសយក ខេត្ត លោកមេឃុំតាសួស លោក លោកស្រីក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ និងយុវជន សសយក ស្រុកស្វាយជ្រំ បានចូលរួមប្រគល់ផ្ទះទី៣៥ ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ឈ្មោះ មាស ចក អាយុ ៥៣ឆ្នាំ ប្រពន្ធឈ្មោះ មាស ភាព អាយុ ៤២ ឆ្នាំ មានកូន ៣នាក់ក្នុងបន្ទុក។
ក្នុងនោះលោក តូច ប៉ូលីវ៉ា បានឧបត្ថម្ភអាវយឺត ជែលលាងដៃ ម៉ាស ព្រមទាំងថវិកាមួយចំនួន និងបានប្រគល់សម្ភារសាខាកាកបាទក្រហមស្រុក មួយឈុត និងថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងពិធីប្រគល់ផ្ទះនេះផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់លោក មាស ចក និងក្រុមគ្រួសារផងដែរ។
ហើយ សូមចូលរួមអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក អនុវត្តការសម្អាតអនាម័យអោយបានខ្ជាប់ខ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ និងជៀសអោយឆ្ងាយពីគ្រឿងញៀន៕