ខេត្តបន្ទាយមានជ័យ៖នាយប់ ថ្ងៃចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង នឹង កងកម្លាំង ទាំងបីប្រភេទ ចុះពិនិត្យស្ថានភាពទូទៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីដាក់វិធានការបន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់តឹងរឹង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្រោយពីមានករណីផ្ទុះវីរុសឆ្លងនេះ នៅក្នុងខេត្តសាមុទ្រសាខន ព្រះរាជាណាចក្រថៃឡង់ដ៏៕ដោយ៖លោកចាន់ពុធ