ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ រួមដំណើរដោយ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានចុះពិនិត្យស្ថានភាពកាយ និងស្តារដាក់លូ ដែលជាមូលនិធិសង្កាត់ ឆ្នាំ២០២០ ដាក់លូ ប្រវែង ៣៧៨ ម៉ែត្រ មុខកាត់ ០,៨ ម៉ែត្រ ចាក់បេតុងគ្មានសសៃដែក ប្រវែង ២១០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលស្ថិតត្រង់ចំណុច វិទ្យាស្ថានស្តង់ដា ព្រំប្រទល់ភូមិព្រែកតាគង់២ និងភូមិព្រុំប្រទំភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា នេះជាចំណងដៃ នៃសមទ្ធផលមួយថ្មីមួយទៀត ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងសោភណភាពល្អ រួមទាំងមាន អនាម័យ បរិស្ថាន ល្អប្រសើ ក្នុងមូលដ្ឋានខណ្ឌមានជ័យ យើងផងដែរ ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៍បានសំដែងនូវអារម្មណ៍ត្រេកអរ សប្បាយរីករាយ ក្រៃលែង ចំពោះ អាជ្ញាធរមូលដ្ឋាន ខណ្ឌមានជ័យ ដែលបានយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។