ខេត្តកំពង់ចាម៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដឹកនាំដោយលោក សឹម ថាវវីរៈ ប្រធានមន្ទីរ រួមនឹងសហការី នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ បានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ៨,០២២,០០០រៀលនិង៤០ដុល្លា ដើម្បីចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ក្នុងជំហានមួយ៕