ខេត្តបន្ទាយមានជ័យ ៖នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែធ្នូ ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញ ពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែតដល់ ក្រុមការងារដឹកនាំដោយលោកកែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងាររដ្ឋបាលក្រុងលោក ខាត់ ធា នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យភូមិបាលក្រុង តំណាងសង្កាត់ប៉ោយប៉ែត អង្គភាពភូមិក្បាលស្ពាន១ និងកងកម្លាំងបានចុះពិនិត្យសំណង់អាគារដែលទើបនឹងសាងសង់ថ្មីនិងហាមឃាត់ការសាងសង់ប៉ះពាល់ចំណីផ្លូវ។
ក្នុងនោះក្រុមការងារក៏បានផ្អាកការសាងសង់ចំនួនពីរកន្លែងហើយបានកិច្ចសន្យាម្ចាស់សំណង់រួមទាំងមេជាងឲ្យផ្អាកជាបណ្ដោះអាសន្នសិនដែលមានទីតាំងនៅក្នុងភូមិក្បាលស្ពាន ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដោយ៖លោកចាន់ពុធ