ខេត្តកណ្ដាល៖(ព័ត៌មានបឋម) កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីបាញ់បោះសេរីចំនួន៤ ទៅ៥គ្រាប់ នៅហាងផឹកស៊ីមួយកន្លែងយីហោ «ហេង ហេង» នៅចំណុចផ្លូវលេខ ២១ A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ ដោយរកឃើញសំបកគ្រាប់ ២គ្រាប់ និងបិទហាងនេះមួយរយៈសិន។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យតាមចាប់ខ្លួនបុរសដែលបាញ់នោះហើយ ខណៈគេបានស្គាល់ភិនភាគអស់ហើយដោយមានឈ្មោះ វីរ: អ្នកបើកឡានឲ្យថ្នាក់ដឹកនាំម្នាក់។
បើតាមម្ចាស់ហាងឈ្មោះ កញ្ញា បានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏ភាគីខាងប្ដី បានដកកាំភ្លើងម៉ាក Glock បាញ់ឡើងលើតែម្ដង៕