ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលផលស្រះវង់ និងព្រលែងកូនត្រីចម្រុះពណ៌ ២ប្រភេទចំនួន២០០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរនានាក្នុងខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោកប្រធានក្រុមប្រឹក្សាក្រុង លោកចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះសប្បុរសជននានាក្នុងចូលរួមឧបត្ថម្ភគាំទ្រក្នុងការកែលម្អសោភ័ណ្ឌភាពនៅជំវិញស្រះវង់ដែលបានធ្វើពិធីសម្ពោធនាឱកាសនេះ សប្បុរសជនទាំងនោះរួមមាន៖
– ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
– លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
– លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា
– លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
– លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
– លោក គៀក សៀមហេង ប្រធានរតនាគារខេត្ត ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។។
– លោក កៅ សំអាន នាយរងការិយាល័យយោធាតំបន់ប្រតិបត្តិការសឹករងស្វាយរៀងឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
– លោក ប៉ែន ពុធ មន្ត្រីនៃមន្ទីរឧស្សាហកម្មខេត្ត ឧបត្ថម្ភដើមល្មើ១ដើម តម្លៃ៦០០ដុល្លា។
+ លោកប្រធានក្រុមហ៊ុនឃីងប្រូភើធីអិនវេសមែន ឧត្តម្ភផ្កាចំនួន៤សួន តម្លៃ១,៤០០.០០០រៀល និងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តឧបត្ថម្ភ៤សួន។
+ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ឧប្ថម្ភត្រី២០០គីឡូក្រាម(ត្រីទីឡាបយ៉ា និងត្រីកាបសាមញ្ញ)ចំណីត្រី១បាវ តម្លៃ សរុប២,០៦០.០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើរដល់រដ្ឋបាលក្រុង ត្រូវចាត់កម្លាំងរៀបចំអនាម័យបរិស្ថាន ដាក់ធុងសម្រាម និងថែសួននៅជុំវិញបរិវណស្រះវង់នេះអោយបានស្អាតជាប្រចាំ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា៕