ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបានបន្តបន្ទាប់ ករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅវេលាម៉ោង១និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ណាង ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២-ឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយពីឃាត់ (ពិនិត្យទឹកនោម) ពួកគេមានសារធាតុញៀន។
រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បានបន្តឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀត ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនដូចគ្នា នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដោយជនសង្ស័យ ទី១-ឈ្មោះ សោ ស៊ីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន។ ទី២-ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន (ពិនិត្យទឹកនោម)។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕