ភ្នំពេញ៖ នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ហេង លីហុក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ( ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕