ភ្នំពេញ៖ បុរសចំនួន២នាក់បានដាច់ជើងម្ខាងម្នាក់រងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនបានបេីកលឿនហេីយបុកពីក្រោយកិនអូសជាង៤០ម៉ែត្រ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទី១មានឈ្មោះលុច្យ អាយុជាង ៣០ ឆ្នាំស្នាក់នៅភូមិកំរៀង សង្កាត់កំបូល
ជនរងគ្រោះទី២ មានឈ្មោះ ត្រា ស្នាក់នៅភូមិកំរៀងសង្កាត់កំបូល។ ជនរងគ្រោះទី៣ មានឈ្មោះបុប្ផារងរបួសស្រាលស្នាក់នៅភូមិកំរៀងសង្កាត់កំបូល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ មួយគ្រឿងឌុបគ្នាតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ពណ៌ សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ3A- 5931 របស់ក្រុមហ៊ុនLMH ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយហេីយបានបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់រងរបួសដាច់ជេីងម្ខាងចេញពីគ្នាយ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល។
ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏អូសម៉ូតូជាប់នៅខាងក្រោមរថយន្តប្រហែលជាង៤០ម៉ែត្រទេីបឈប់រថយន្តហេីយតៃកុងចុះរត់គេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕