ខេត្ដកំពង់ចាម៖សាខា កាកបាទក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរ Conference ជាមួយគណៈកម្មាធិការសាខា កក្រក ទូទាំង ២៥រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ចំនួនពីរ៖
១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខា កក្រក ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១ ។
២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ – ២០៣០ និងការងារអភិវឌ្ឍសាខា )។
៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ៕