ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ០៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងអោយលោកឧត្ដមសេនីយ៍ទោស្នងការ បានដឹកនាំក្រុមការងារចុះជួយឃុំស្លក្រាម ចុះសួរសុខទុក្ខលោកមេភូមិទ័ពសៀមដែលកំពុងសំរាកព្យាបាលព្យាបាលនៅគ្លីនិចឯកជនមួយ។
នៅក្នុងការចុះសួរសុខទុក្ខនោះលោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត បាននាំយកថវិការបស់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៤៦០,០០០.រៀល និងសម្ភារះមួយចំនួន របស់លោកឧត្ដមសេនីយ៍ទោស្នងការខេត្ត ទៅផ្តល់ជូនលោក លី ធាន មេភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នលោកកំពុងសំរាកព្យាបាលជំងឺនៅគ្លីនិចវិសាលសុខ៕