ខេត្ដព្រៃវែង៖ នៅរសៀល ថ្ងៃព្រហស្បតិ៍៨កើត ខែមាឃ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាប្រធានកិត្តិយស សអក ស្រុក និងលោកវរសេនីយ៍ឯកសួន សំអឿន អធិការនគរបាល
ស្រុកកំពង់ត្របែក រួមនិងជាប្រធាន សអក ស្រុក លោកអនុប្រធានការិយាលយ័សង្គមកិច្ចស្រុក អនុប្រធាន សអក ស្រុក លេខាធិការដ្ឋាន សអក ស្រុក ចូលរួមដោយលោកមេឃុំថ្កូវ ប្រធានកិត្តិយស សអក ឃុំ លោកនាយប៉ុស្តិ៍ ប្រធាន សអក ឃុំ និងលោកមេភូមិ បាននាំយកថវិកា សអក ចំនួន៤.០០០.០០០០រៀល (បួនលានរៀលគត់) និងថវិកាសមាគមន៍រដ្ឋបាលឃុំថ្កូវចំនួន២៦៧.០០០រៀល ព្រមទាំង អង្ករ
២៥គ.ក មី២កេះ ទឹកសុីអុីវ១យួរ សាប៊ូ២ដុំ ជែលលាងដៃ១ដប មកប្រគល់ជូនគ្រួសារសព លោកយាយប្រាក់ អូន(គ្រួសារពលី) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដោយជរាពាធនៅផ្ទះរបស់គាត់ភូមិតាហ៊ ឃុំថ្កូវ។
បន្ទាប់មកទៀតក្រុមការងារក្រុមការងារសអកស្រុក ដោយមានការ
និមន្ត និងអញ្ជើញចូលរួមមានចៅអធិការវត្តជ្រៃ វត្តព្រៃវៀរ លោកមេឃុំជ្រៃ ប៉ុស្តិ៍រដ្ឋបាល អស់លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកអំណោយទៅសួរសុខទុក្ខ និងចែកជូនគ្រួសារសមាជិកអតីត
យុទ្ធជន(សអក)ដែលមានជីវភាពខ្វះខាតនៅក្នុងភូមិចំបក់ចំនួន៣គ្រួសារ៖
១-ឈ្មោះ ចឹក ទាង ភេទស្រីអាយុ៥៧ឆ្នាំ មុខសញ្ញា(ពលី)។
២-ឈ្មោះ ឈិត យ៉ន ភេទស្រីអាយុ៥៣ឆ្នាំ មុខសញ្ញា(មរណៈ)។
៣-ឈ្មោះអុិន រឿន ភេទប្រុសអាយុ៦៥ឆ្នាំ មុខសញ្ញា(និវត្តជន)។
ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖អង្ករ២៥ Kg មី២កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកផ្លែឈើ ទឹកដោះគោ ស្កសរ ជែលលាងដៃ១ដប សាប៊ូ លាងដៃ២ដុំនិងថវិកា២១០,០០០រៀល៕