ខេត្ដស្វាយរៀង៖ នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញទទួលសម្ភារ:បរិក្ខារពេទ្យ ពីក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ក្នុងពិធីនេះមានការចូលរួមពី:លោក អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។
ឯកឧត្ដមអភិបាលរង បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុម ប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចាត់អោយក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ យកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្ត ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល ជោគជ័យសម្រាប់គ្រប់ភារិច្ចការងារ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្តទៅទាំងទីជិត និងទីឆ្ងាយនៅទូទាំងប្រទេស និងសមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបានចៀសផុតពីជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ទាំងអស់គ្នា ៕