ខេត្ដកណ្តាល៖ យុវជនម្នាក់ត្រូវបានក្រុមក្មេងទំនើង ជាច្រើនស្ទាក់គប់ និងវាយបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះកេីតឡេីងនៅ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិឆ្កែលុង ឃុំភ្នំបាត ស្រពញាឮ ខេត្តកណ្តាល។
យោងតាមសំណេរ ជាសារដែលអង្គភាពសារព័ត៌មានយេីងទទួលបាន ទទួលបានពីខាងជនរងគ្រោះបានសរសេរយ៉ាងដូច្នេះថា “គាត់ត្រូវបានក្មេងស្ទាវៗស្ទាក់គប់ នឹងវ៉ៃអោយត្រូវរបួសយ៉ាងធ្ងន់។
ប្រភពកើតហេតុ នៅភូមិ ឆ្កែលុង ឃុំភ្នំបាត ស្រពញាឮ ខេត្តកណ្តាល។ នៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៥ខែមករាឆ្នាំ២០២១ពួកគាត់បានចេញពីធ្វើការ ជាចុងភៅតុការ និងអ្នករត់តុការ ។ មកដល់តាមផ្លូវចំណុចស្រះឆ្កែលុង ស្ថិតនៅភូមិកើតហេតុខាងលើ ដែលជាចំណុចក្មេងស្ទាវៗជាច្រើនតែងតែអង្គុយផឹកស៊ី ស្ទើរាល់យប់ជ្រៅ ហ្នឹងស្ទើរាល់ថ្ងៃ ពួកវាបានស្ទាក់វៃ ហើយក៏រត់គេចខ្លួនបាត់ បន្សល់ទុកនៅម៉ូតូមួយគ្រឿង និងស្បែងជើងជាច្រើនគូរ នៅកន្លែងកើតហេតុ និងកន្លែងផឹកស៊ី។ហើយក្មេងរងគ្រោះដែលគេស្គាល់ថាជាក្មេងស្លូតបូត ពេលទំនេរឆ្លៀតរកប្រាក់ដើម្បីរៀនសូត្រ។ ហើយនេះក៏ជាសារមួយដ៏ឈឺចាប់ ដល់មនុស្សម្នាក្នុងស្រុកភូមិ និងរដ្ធបាលមូលដ្ឋានស្រុកភូមិ ត្រូវមានការឈឺចាប់ មិនត្រូវបណ្តែតបណ្តោយអោយក្មេងទាំងអស់នេះធ្វើតាមអំពើចិត្តឡើយ ។ហើយឪពុកម្តាយជន់បង្កក៏មិនត្រូវលាក់បាំងកូនៗដែលប្រព្រឹត្តដែរ។ ហើយអាជ្ញាធរក៏ត្រូវរកមុខអោយឃើញនូវជន់ទាំងអស់នោះព្រោះអីលឺថាមានបន្សល់នូវវត្ថុងតាងច្រើនដែរ ។ហើយអាជ្ញាធរកំពុងដឹតដៃដឹតជើងវែករកមុខជន់បង្កហើយ។អរគុណ។”
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយេីងបានទាក់ទងទៅ លោកនាយប៉ុស្ដិ៍ ឃុំភ្នំបាត លោកបានបញ្ជាក់ថា លោកកំពុងស្រាវជ្រាវហើយ កុំបារម្ភពេកជឿតែខ្ញុំទៅ ហើយលោកបានបន្តថា កម្លាំងលោកបានប្រមូលបាននូវវត្ថុតាងមួយចំនួនហើយ រួមមានស្បែកជើងជងសង្ស័យជាច្រើនគូ នឹងម៉ូតូមួយគ្រឿង៕