ខេត្ដកណ្ដាល៖ នៅព្រឹកថ្ងៃទី ២៨ខែមករាឆ្នាំ២០២១វេលាម៉ោង៥និង៤៥នាទីព្រឹក ចំណុចផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់លេខ៧ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមានករណីឃាតកម្មមួយដោយប្លន់យកម៉ូតូនិងសម្លាប់បុគ្គលិកផ្ទះសំណាក់យីហោ “៣៦២”។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិកផ្ទះសំណាក់៣៦២ ជនជាតិខ្មែរ ស្នាក់នៅ កន្លែងកើតហេតុ ដែលម្តាយមានឈ្មោះ លន់ តាំងអេង ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ អនាម័យផ្ទះសំណាក់៣៦២ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ហេីយជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស រាងស្គម (គេចខ្លួន)។
សម្ភារបាត់បង់មាន៖
១-ម៉ូតូ០១គ្រឿងម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ
1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) ។
២-ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។
វត្ថុតាងចាប់យកមាន៖
១-កន្ទុយបារីដែល ជក់រួចហើយ០២ដើម ពណ៌លឿង និងពណ៌ស
២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុងនិងនៅ
សល់២កំប៉ុង
៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច
៤-អាវត្រណាត់ដៃវែងពណ៌ប្រផេះ០១ របស់ជនសង្ស័យ។
ប្រភពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យ០២នាក់ បាននាំគ្នាដើរមក ផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬ ទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។
រហូតមកដល់វេលាម៉ោង០៣និង៣០នាទី រំលងអាធ្រាត្រ នាថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។
លុះព្រឹកឡេីងថ្ងៃទី២៨ខែមករាឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី ឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។
បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕