ខេត្ដកំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្រប សម្រួលផ្នែកច្បាប់ដោយ លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៥និង២០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការ ដ្ឋានគរបាលស្រុកកំពង់ត្រឡាច និងកម្លាំងអធិការ ដ្ឋានគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាប្តីប្រពន្ធគ្នា នៅចំណុចផ្ទះរបស់ឈ្មោះ កែត បុរី ភេទ ប្រុស ស្ថិក្នុងភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួល ផែនគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន ឈ្មោះ កែត បុរី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងប្រពន្ធឈ្មោះ ស្រឿង ភានី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា ។ ក្នុងការបង្ក្រាបខាងលើនេះ ដកហូតវត្ថុតាង:ថ្នាំងញៀនចំនួន១៥ កញ្ចប់ ស្មើ ២,៣៩g ,ទូរស័ព្ទដៃ០១គ្រឿង,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។
ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕